|
|
ក្លឹបបិសាចក្រហម Manchester United ត្រូវបានរាយការណ៍តថា ពួកគេនឹងសម្រេចចិត្តលក់ Cristiano Ronaldo ចោលអំឡុងពេលទីផ្សារដោះដូរកីឡាករនៅរដូវក្ដៅនេះ។ Ronaldo បានផ្ដល់ដំណឹងទៅកាន់ Manutd ច្បាស់ៗថាគេចង់ចាកចេញពីទឹកដី Old Trafford ក្នុងរដូវក្ដៅនេះ ហើយកាលពីម្សិលមិញ គេបានខកខានមកហ្វឹកហាត់ជាមួយក្រុម៣ថ្ងៃជាប់គ្នា។
កន្លងទៅ Manutd បានប្រកាន់គោលជំហរថា Ronaldo នៅតែបន្តនៅជាមួយក្លឹប បន្ទាប់ចំណាយពេលមួយរដូវកាលរកបាន២៤គ្រាប់ ក្នុងការបង្ហាញខ្លួន៣៨ប្រកួតគិតគ្រប់កម្មវិធី។ យ៉ាងណាក្ដី ពេលនេះ Man Utd គិតថាមិនអាចរក្សាទុកនិងប្រឆាំងទល់នឹងបំណងរបស់ Ronaldo បានឡើយ ខណៈក្លឹបចង់រៀបចំពង្រឹងក្រុមឡើងវិញ ក្រោយរដូវកាលមុនបង្ហាញទម្រង់លេងមិនល្អ៕
ប្រភព ៖ BBC Sport
Fulham បានបញ្ជាក់ថា Rodrigo Muniz បានចុះកុងត្រាថ្មីជាមួយក្លឹប Premier League ។...
Nuno Mendes ត្រូវបានបោះឆ្នោតជ្រើសរើសជា Man of the Match បន្ទាប់ពីការបង្ហាញដ៏អស្ចារ្យរបស់គាត់ប្រឆាំងនឹងក្រុម Barcelona ក្នុងក្របខ័ណ្ឌ Champions League ។...
នេតូ រ៉ុនដុន បានប្រាប់ ឱ្យដឹងថា គ្រប់យ៉ាងនៅ លីគឥណ្ឌូណេស៊ី គឺល្អប្រសើរ។...
Luis Enrique បាននិយាយក្រោយការប្រកួត PSG និង Barcelona ថា Pedri និង Vitinha គឺជាខ្សែបម្រើដ៏ល្អបំផុតនៅក្នុងពិភពលោក ។...
Mikel Arteta បានប្រាប់ TNT Sports បន្ទាប់ពីក្រុម Arsenal យកឈ្នះ Olympiakos 2-0 ថា សប្បាយចិត្តខ្លាំងណាស់ជាមួយនឹងជ័យជម្នះ និង Clean Sheet ទល់នឹងគូប្រកួតដ៏ស្វិតស្វាញ ។...